ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​សាលាក្តី​ខ្មែរក្រហម​ទាមទារ​ប្រាក់ខែ​


ភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​ទាន់​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដូច​ភាគី​ជាតិ​ទេ។​
ភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​ទាន់​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដូច​ភាគី​ជាតិ​ទេ។​
ភ្នំពេញ​៖ ក្រុម​បុគ្គលិក​ខ្មែរ​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​នឹង​ព្យួរ​ការងារ​ដោយសារ​តែ​ពួក​គេ​មិន​បាន​ទទួល​ប្រាក់ខែ​ជាង​មួយ​ខែ​មក​ហើយ។​

លោក​នេត្រ​ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា ​ក្រុម​បុគ្គលិក​ខ្មែរ​ជាង​ពាក់​កណ្តាល​ក្នុង​ចំណោម​បុគ្គលិក​ខ្មែរ​សរុប​ចំនួន​ជិត​៣០០​នាក់​មក​ពី​ផ្នែក​បកប្រែ​ ផ្នែក​គ្រប់គ្រង​តុលាការ​ បុគ្គលិក​នៅ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សរសេរ​ញ្ញត្តិ​រៀងៗ​ខ្លួន​ទៅ​កាន់​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ដោយ​សួរ​ដេញដោល​អំពី​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់ខែ​របស់​ពួក​គេ។​ ជាមួយ​គ្នា​នេះ​ ពួក​គេ​សាកសួរ​ពី​កិច្ចសន្យា​ការងារ​របស់​ពួក​គេ​ ថា​តើ​ត្រូវ​ពន្យារ​បន្ថែម ​ឬ​យ៉ាងណា​ ខណៈ​ដែល​ពួក​គេ​ត្រូវធ្វើ​កិច្ចសន្យា​ការងារ​ថ្មី​ឡើង​វិញ​ជា​រៀង​រាល់​ឆ្នាំ។​

បុគ្គលិក​កម្ពុជា​មិន​ទាន់​បាន​បើក​ប្រាក់ខែ​សម្រាប់​ខែ​ធ្នូ​ទេរ​ហូត​មក​ទល់​ពេល​នេះ។​

លោក​នេត្រ​ ភក្ត្រា​បាន​ស្រង់​សំដី​បុគ្គលិក​កម្ពុជា​នៅ​ក្នុង​ញ្ញត្តិ​ថា ​ពួក​គេ​កំពុង​ពិចារណា​ពី​ការ​ផ្អាក​ការងារ​របស់​ពួក​គេ។​

«នៅ​ក្នុង​ករណី​គ្មាន​ព័ត៌មាន​ ឬ​ប្រភព​ណាមួយ​ដែល​អាច​ជឿជាក់​បាន ​ថា​ប្រាក់ខែ​របស់​ពួក​គាត់​នឹង​ត្រូវ​ទូទាត់​និង​បើក​ទៀងទាត់​ឡើង​វិញ​ក្នុង​រយៈពេល​មួយ​សម​ស្រប​ទេ​នោះ​ ពួក​គាត់​នឹង​ពិចារណា​លទ្ធភាព​ដោះស្រាយ​ជីវភាព​ដោយ​ខ្លួនឯង​ ដោយ​រួម​ទាំង​ការ​ផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរក្រហម»។​

មន្ត្រី​អ្នកនាំពាក្យ​ដដែល​គិត​ថា​ ប្រសិនបើ​ការ​ព្រមាន​របស់​ក្រុម​បុគ្គលិក​ជាតិ​ក្លាយជា​ការណ៍​ពិត​ នោះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​កាត់ទោស​សំណុំ​រឿង​០០២​ដែល​កំពុង​ដំណើរការ។​

ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ទឹកប្រាក់​ចំនួន​៩,៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣​នេះ។​ ក៏​ប៉ុន្តែ​សហ​គមន៍​អន្តរជាតិ​មិន​ទាន់​បាន​សន្យា​ផ្តល់​ជំនួយ​ថ្មី​ទាំង​សម្រាប់​ភាគី​ជាតិ​និង​សម្រាប់​ភាគី​អន្តរជាតិ​តទេ​រហូត​មក​ទល់​ពេល​នេះ។​

លោក​ឡាស​ អ​ល​សិន​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​ ភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​ទាន់​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដូច​ភាគី​ជាតិ​ទេ។​

«​ភាគី​អន្តរជាតិ​កំពុង​មាន​បញ្ហា​ប្រឈម​ក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ ​ប៉ុន្តែ​មិនអាក្រក់​ដូច​ភាគី​ជាតិ​ទេ»។
លោក​នេត្រ​ ភក្ត្រា​ មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​មិន​ទាន់​មានការ​សន្យា​ផ្តល់​ជំនួយ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ នោះ​គេ​មិន​អាច​រំពឹង​ថា​ បុគ្គលិក​កម្ពុជា​អាច​បើក​ប្រាក់ខែ​សម្រាប់​ខែ​មករា​និង​ខែកុម្ភៈ​ខាង​មុខ​នេះ​ទេ។​

នេះ​ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​សាលាក្តី​កូនកាត់​ដែល​មាន​បញ្ហា​ថវិកា​ដ៏​ច្របូក​ច្របល់​ក្នុង​ភាគី​ជាតិ។​
លោក​ឆាំង​ យុគ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ប្រមូល​ផ្តុំ​ឯកសារ​ទាក់ទង​របប​ខ្មែរក្រហម​ដ៏​ច្រើន​ មាន​ប្រសាសន៍​ថា​ ផ្នែក​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​គួរតែ​បញ្ចៀស​បញ្ហា​ច្រំ​ដែលៗ​បែប​នេះ។​

«ដោយសារ​តែ​បញ្ហា​នេះ​ធ្លាប់​កើត​មាន​ម្តង​រួច​ទៅ​ហើយ​ ដូច្នេះ​ផ្នែក​រដ្ឋបាល​គួរតែ​រក​យុត្តិសាស្ដ្រ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​វា​កើតឡើង​ម្តងទៀត​ ពីព្រោះ​កាលណា​កើតឡើង​ម្តងទៀត​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ធ្វើការ​ដែរ។​ ហើយ​រឿង​បញ្ហា​ថវិកា​នេះ​យើង​ដឹង​ទុកជា​មុន​គឺ​យើង​មាន​ផែនការ​ច្បាស់លាស់»។
គួរ​បញ្ជាក់​ថា​ បញ្ហា​ថវិកា​ក្នុង​សាលាក្តី​ខ្មែរក្រហម​នៅ​ពេល​នេះ​កើតឡើង​ដំណាល​គ្នា​នឹង​ជន​ជាប់ចោទ​ចំនួន​ពីរ​នាក់​ក្នុង​សំណុំរឿង​០០២​គឺ​នួន​ ជា​និង​ខៀវ​ សំ​ផ​ន​ត្រូវ​ដឹក​ចូល​ពេទ្យ​ជា​បន្ទាន់។​ មន្ដ្រី​តុលាការ​និង​មេធាវី​អះអាង​ថា ​ជន​ជាប់ចោទ​មិន​ទាន់​អាច​វិល​ចូល​បន្ទប់​ឃុំឃាំង​វិញ​បាន​នៅឡើយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG