ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​សាលាក្តី​ខ្មែរ​ក្រហម​ចង់​បាន​ការពន្យល់​រឿង​ប្រាក់​ខែ​


ភាគី​កម្ពុជា​នៅក្នុង​សាលាក្តី​ខ្មែរក្រហម ​ត្រូវការ​ថវិកា​ចំនួន៩,៣​លាន​ដុល្លារ​សម្រាប់​​ឆ្នាំ២០១៣​នេះ។
ភាគី​កម្ពុជា​នៅក្នុង​សាលាក្តី​ខ្មែរក្រហម ​ត្រូវការ​ថវិកា​ចំនួន៩,៣​លាន​ដុល្លារ​សម្រាប់​​ឆ្នាំ២០១៣​នេះ។
ភ្នំពេញ​៖ ក្រុម​បុគ្គលិក​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​បានដាក់​ឱសានវាទ​នៅ​ថ្ងៃ​ពុធ​នេះ​ដល់​រដ្ឋបាល​សាលាក្តី​ដើម្បី​ពន្យល់​ដល់​ពួកគេ​អំពី​ស្ថានភាព​ប្រាក់ខែ​ដែល​ពួកគេ​មិន​បានទទួល​ចាប់តាំងពី​ខែធ្នូ​មក។

លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ដឹងថា​ក្រុម​បុគ្គលិក​ខ្មែរ​ចំនួន​ប្រមាណ​ពីរភាគបី​នៃ​បុគ្គលិក​កម្ពុជា​សរុប​ចំនួន២៨៧​នាក់​បាន​ផ្ញើ​ញ្ញត្តិ​ជាក្រុមៗ​ទៅកាន់​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ភាគី​កម្ពុជា​ថា​ពួកគេ​នឹង​បន្ត​ការងារ​ពួកគេ​រហូតដល់​ដំណាច់​ខែមករា​នេះហើយ​បើ​ពុំមាន​ការបកស្រាយ​ពន្យល់​ណាមួយ​នោះទេ​ពួកគេ​នឹង​ពិ​ចារ​ការធ្វើ​ពហិការ​ការ​ងារ។
«ថ្ងៃនេះ​គាត់​បានកំណត់​ពេលវេលា​ថា​ឲ្យ​ការិយាល័យ​រដ្ឋបាល​គឺ​ត្រូវ​ឆ្លើយ​ទៅដល់​ពួកគាត់​ពី​ពេល​នេះ​ រហូតដល់​ថ្ងៃទី៣១ ​ខែមករា​ ឆ្នាំ២០១៣ ​អំពី​ព័ត៌មាន​ទាំងឡាយ​ទាក់ទង​ទៅនឹង​ប្រាក់ខែ​របស់​គាត់ ​នៅ​ក្នុង​ខែធ្នូ ​ក៏ដូចជា​ការដែល​ប្រាក់ខែ​នៅក្នុង​ខែមករា ​នៅក្នុង​ការសន្យា​ផ្តល់​ជំនួយ​ផ្សេងៗ​ ក៏​ដូចជា​ព័ត៌មាន​នៅពេល​ពន្យា​កិច្ចសន្យា​ការងារ​របស់​ពួកគាត់»។

មន្ត្រី​អ្នកនាំពាក្យ​ដដែល​បន្ថែម​ថា​ក្រុមអ្នកតវ៉ា​មកពី​ផ្នែក​បកប្រែ ​ផ្នែក​គ្រប់គ្រង​តុលាការ ​អង្គជំនុំ​ជម្រះ​សាលាដំបូង​និង​មកពី​អង្គជំនុំជម្រះ​តុលាការ​កំពូល។

តែ​ទោះជា​យ៉ាងណា​ផ្នែក​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ភាគី​កម្ពុជា​មិនទាន់មាន​គម្រោង​ជាក់លាក់​ដើម្បី​ធ្វើការ​ពន្យល់​ដល់​បុគ្គលិក​ខាង​ខ្លួន​នោះទេ។

លោក​នេត្រ ភក្ត្រា ​បញ្ជាក់​ថា​ផ្នែក​រដ្ឋបាល​នឹង​ធ្វើ​ការទាក់ទង​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ​ជាមុន​សិន​ទើប​អាចធ្វើ​ការពន្យល់​ដល់​ក្រុមអ្នកតវ៉ា​អំពី​បញ្ហា​ថវិកា​បាន។

«រហូត​មក​ដល់​ពេលនេះ ​យើង​កំពុងតែ​បំពេញ​ការងារ​ទៅលើ​បញ្ហា​នេះ ​ហើយ​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ខាង​ផ្នែក​រដ្ឋាភិបាល ​នឹង​ធ្វើ​ការជូន​ដំណឹង​ទៅកាន់​បុគ្គលិក​ទាំងអស់​ថា​តើ​នឹងមាន​ការវិវត្តន៍​យ៉ាងម៉េច។ ក៏ប៉ុន្តែ​ឥឡូវនេះ ​យើង​កំពុងតែ​រង់ចាំ​ចម្លើយ​ពី​ប្រ​ទេស​ម្ចាស់​ជំនួយ​ជាមុនសិន»។

ភាគី​កម្ពុជា​នៅក្នុង​សាលាក្តី​ខ្មែរក្រហម ​ត្រូវការ​ថវិកា​ចំនួន៩,៣​លាន​ដុល្លារ​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ២០១៣​នេះ។

មន្ត្រី​សាលាក្តី​ខ្មែរក្រហម​និង​ក្រុមមន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​នៅថ្ងៃនេះ​ដែរ​បានលើកឡើង​ដូចគ្នា​ថា​បញ្ហា​ថវិកា​នឹង​ជួយ​អូសបន្លាយ​ការកាត់ទោស​ក្នុង​សំណុំរឿង​០០២​ដែល​កំពុងតែ​ដំណើរការ​ក្តី។
យ៉ាងណាក៏ដោយ​ស្ថានភាព​ថវិកា​នៅ​ខាង​ភាគី​អន្តរជាតិ​មិនទាន់​ស្ថិតក្នុង​ស្ថានភាព​ស្លន់ស្លោ​នៅឡើយ។ នេះ​បើ​ផ្អែក​តាម​លោក​ឡាស អ​ល​សិន មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​ដែល​បាន​ប្រាប់​វី​អូ​អេ​សំឡេ​ង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​កាលពី​ថ្ងៃ​អង្គារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG