ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ចាំ​បាច់​ធ្វើការ​ជា​មួយ​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ


មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​គណបក្ស​ប្រជាជន បាន​​ជួប​​ប្រជុំ​​គ្នា​​ផ្ទួនៗ​​ចំនួន​​ពីរ​​ដង​​នៅ​​សប្តាហ៍​ទី​បី នៃ​ខែ​កញ្ញា​នេះ​ តែ​មិន​​អាច​​​ទំលុះ​ទម្លាយ​ភាព​ទាល់​ច្រក​បាន ដោយ​គណបក្ស​ទាំងពីរ​ប្រកាន់​​ជំហរ​​រឹង​ត្អឹង​រៀងៗ​​ខ្លួន។
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​គណបក្ស​ប្រជាជន បាន​​ជួប​​ប្រជុំ​​គ្នា​​ផ្ទួនៗ​​ចំនួន​​ពីរ​​ដង​​នៅ​​សប្តាហ៍​ទី​បី នៃ​ខែ​កញ្ញា​នេះ​ តែ​មិន​​អាច​​​ទំលុះ​ទម្លាយ​ភាព​ទាល់​ច្រក​បាន ដោយ​គណបក្ស​ទាំងពីរ​ប្រកាន់​​ជំហរ​​រឹង​ត្អឹង​រៀងៗ​​ខ្លួន។
វ៉ាស៊ីនតោន៖ ក្រុមអ្នក​សង្កេត​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជាខ្លះ​បាននិយាយ​ថា​គណ បក្ស​នយោបាយ​ទាំងពីរ​ចាំបាច់​ត្រូវមាន​ការផ្លាស់​ឥរិយាបទ​ធ្វើកិច្ចការ​ជាមួយ​គ្នា បើ​ពុំដូច្នោះទេ​សភា​និង​រដ្ឋាភិបាល​ថ្មីមាន​ផល​ប៉ះពាល់​ដល់​កិត្តិស័ព្ទ។

ក្រុមអ្នក​តាម​ឃ្លាំមើល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បានថ្លែង​ថា​ប្រទេស​កម្ពុជា អាច​ជៀសផុត​ពីការ​រិះគន់​ពី​សំណាក់​អន្តរជាតិ​និង​ធ្វើឲ្យ​មាន​រដ្ឋសភា​និង​រដ្ឋាភិបាល​ស្រប​ច្បាប់ពេញ​លេញបាន​លុះត្រា​ណា​សភា​មាន​គណបក្ស​ទាំង​ពីរ​ចូលរួម​ធ្វើការ​ជា​មួយ​គ្នា។

សមាជិក​សភា​៥៥រូប​មកពី​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​និង​លោកកឹម សុខា​ មិន​ចូលរួម​ប្រជុំ​សភា​ថ្ងៃដំបូង​ទេ​កាលពី​ច័ន្ទនិង​ថ្ងៃអង្គារ ​ដើម្បី​ផ្តល់​សុពល ភាព​សភា​ថ្មី​និង​រដ្ឋាភិបាល​ថ្មី​មួយ។​ តែពហិការ​របស់​ក្រុម​ជំទាស់​ត្រូវ​ក្រុមអ្នកវិភាគ​និងអ្នក​ច្បាប់ខ្លះ​អះអាងថា​ធ្វើឲ្យ​សភានេះ​ក្លាយជា​សភា​មិនអាច​មានការ ទទួល​ស្គាល់​ទូលំទូលាយ​ទាំងជាតិ​និង​អន្តរជាតិ​ផង​និងជា​សភា​មិនអាច​តំណាង ឲ្យ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ផង។

គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សមាជិក​សភា​៦៨រូប​បានបង្ខំ​ចិត្តចូល​ស្បថ កាន់​ដំណែង ​ហើយ​បង្កើត​សភា ​និង​រដ្ឋាភិបាល​ថ្មីមួយ​តែម្នាក់​ឯងទោះបី​ជា​ទទួល រង​ការ​រិះគន់​ខ្លះ​ជាពិសេស​ពីក្រុម​ជំទាស់​ដែលបាន​ចាត់ទុកថា​ជាសភា​ឯកបក្ស ផ្ទុយពី​របប​ប្រជាធិបតេយ្យ​ សេរីនិយម​ ពហុបក្ស​ដែល​មាន​បក្សច្រើន​ធ្វើការ​ជា មួយ​គ្នា។

លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល បាន​ថ្លែងថា​គណបក្ស​ទាំងពីរ​គួរតែ​អាច​ជជែក​គ្នាបាន​ ហើយ​ផ្លាស់ប្តូរ​របៀប ធ្វើការ​ទៅតាម​ការវិវត្តន៍​ថ្មីរបស់​កម្ពុជា។

«មានតែ​គណបក្ស​មួយអញ្ចឹង​ ដូចក្រុម​តែមួយ​ មនុស្ស​តែមួយ​អញ្ចឹង​ ធ្វើម៉េច​មាន ការត្រួត​ពិនិត្យ​ ធ្វើម៉េច​មាន​ការ​សំរេច​ចិត្ត​ជាតំណាង​ផល​ប្រយោជន៍​ ឆន្ទះ​ប្រជា ពលរដ្ឋ​ទាំងអស់​ព្រោះ​ឥឡូវ​ហ្នឹង​វាបែង​ចែក​ជាពីរ​ហើយ។ ចំនួន​៤៣​ភាគរយ​ក្នុង ចំណោម​អ្នក​បាន​បោះឆ្នោត​ទៅខាង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅហើយ​៤៨ ភាគ​រយ​ជាង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ វាហាក់ដូចជា​ពាក់កណ្តាលៗ។ អញ្ចឹងគេ​ត្រូវរក​មធ្យោបាយ​របៀប​ធ្វើការ​នៅក្នុង​ការ​ប្រែប្រួល​វិវត្តន៍​ថ្មី​ហ្នឹងវា​មាន តែពីរ​បក្ស​អញ្ចឹង។​ មិនអាច​ធ្វើកិច្ចការ​ហ្នឹងដោយ​មាន​តែ​គណបក្ស​មួយអញ្ចឹង​បាន​ទេ។​ ហើយ​បើ​រឿង​ហ្នឹង​ទៅយូរ​ វាប៉ះពាល់​ដល់មុខ​មាត់ធំ​ នីត្យា​នុកូលភាព​នៃសភា​និង​រដ្ឋាភិបាល​ហ្នឹង​ខ្លាំង​ណាស់»។

លោក​ថ្លែងថា​មាន​ប្រទេស​ច្រើន​ដែលគេ​ធ្វើការងារ​ជា​មួយគ្នា​បាន​មានការ​កែ ទម្រង់​ស្មោះត្រង់​ជា​មួយ​គ្នា។

«ឧទាហរណ៍​ថា​ខាង​សភា​ត្រូវមាន​ការត្រួត​ត្រា​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ ហើយ​ខាង​គណបក្ស​ប្រជាជន​ត្រួតត្រា​រដ្ឋាភិបាល​ទៅ​ដើម្បីឲ្យ​មាន​ស្ថាប័ន​ពីរ ដែល​អាច​ត្រួត​ពិនិត្យ​គ្នាទៅវិញ​ទៅមក​ហើយ​ធ្វើម៉េច​កុំឲ្យ​វាមាន​បញ្ហា​ស្ទះ​ទៅ។ គេអាច​ជជែកគ្នា​បានពី​បញ្ហា​ហ្នឹង»។

ទោះជា​យ៉ាងណា​ក៍ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ថា​លោក អាច​ផ្តល់​មុខដំណែង​ត្រឹមតែ​អនុប្រធាន​សភា​និង​ប្រធាន​គណៈ​កម្មាធិការ​ចំនួន តិច​ជាង​ពាក់​កណ្តាល​នៃគណៈ​កម្មាធិការ​សភាទាំង​១២តែ​ប៉ុណ្ណោះ​ដល់​គណ បក្ស​សង្គ្រោះជាតិ​ដើម្បី​បញ្ជៀស​ការគាំង​ដំណើរ​កិច្ចការងារ​រដ្ឋាភិបាល​របស់​លោក។

«ប្រសិន​បើប្រគល់​ដំណែង​ប្រធាន​រដ្ឋសភា​ឲ្យ​គេ​ច្បាស់​ណាស់ថា​សភា​ជាប់​គាំង។​បើ​សភា​ជាប់គាំង​ច្បាស់​ណាស់​ថា​រាជ​រដ្ឋាភិបាល​ក៏ជាប់​គាំងដែរ។​ អស់​លោក ដឹងទេ​អំពី​នីតិវិធី​ការងារ​របស់​រដ្ឋសភា​នៅត្រង់ថា​សេចក្តី​ស្នើទាំង​ឡាយ​ពីរាជ រដ្ឋាភិបាល​ត្រូវឆ្លង​កាត់​ប្រធាន​សភា។​បើប្រធាន​សភា​មិនព្រម​កោះប្រជុំ​គណៈ កម្មាធិការ​អចិន្ត្រៃយ៍​ឬប្រធាន​សភា​មិនព្រម​ដាក់ចូល​ទៅក្នុង​របៀបវារៈ​គឺបាន សេចក្តី​ថា​ជាប់​គាំង​ហើយ»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បានអះអាង​ថាលោក នៅបើក​ទ្វារចំហរ​ជានិច្ច​ដើម្បី​ចរចា​ជាមួយ​ក្រុមជំទាស់​ហើយឲ្យ​មានការ ស្បថ​ចូល​កាន់​ដំណែង​សភា​បន្តបន្ទាប់។

លោក ​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និច ហ្វិច​បាន​អះអាង​ថា​លោក​ជឿថា​គណបក្ស​ជំទាស់​នឹង​គិតគូរ​សារ​ឡើងវិញ​អំពី បញ្ហានេះ​ជា​មួយ​និង​ផ្ទៃក្នុង​របស់​គណបក្ស​ និង​ប្រជាពលរដ្ឋ​ដើម្បីផ្តល់​ចម្លើយ ថា​ពួក​គេ​ត្រូវចូល​រួមប្រជុំ​សភា​ ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​ឬយ៉ាង​ណា​នោះ។

«នេះជា​ព្រឹត្តិការ​ថ្មីមួយ​ដែល​ក្រុម​សង្គ្រោះជាតិ​ត្រូវតែ​ពិចារណា​ឲ្យបាន​ដិតដល់។ តែ​ខ្ញុំ​ជឿថា​ពួកគាត់​ធ្វើការ​ជាក្រុម​អញ្ចឹង​ សម្រេច​ចិត្ត​ត្រឹមត្រូវ​ឬមិន​ត្រឹមត្រូវ​យ៉ាង​ណា​គឺជាការ​ទទួល​ខុសត្រូវ​ទាំងអស់​គ្នាទេ»។

លោក​ពុទ្ធា ហង្ស​បាន​អះអាង​បន្ថែមថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សំរេច​ចិត្ត​បែបនេះ​គឺទី១​គាត់បាន​គិតទុក​ជាមុន ​អំពីការ​ទិតៀន​អំពី​ភាព​មិន​ស្រប​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​និង​សភាថ្មី​នេះហើយ។

«តែឆ្លង​កាត់​ដំណាក់​កាលហ្នឹង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រឿងពីរ​ទៀត ទេ ​គឺការ​ប្រឈម​ជាមួយ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ហើយ​នឹង​ប្រឈម​ជាមួយ​ការវាយ​តម្លៃ​ជា​អន្តរជាតិ»។

ក្រុមអ្នក​ឃ្លាំមើល​ទាំងពីរ​បាន​អះអាង​ថា​គណបក្ស​នយោបាយ​ទាំងពីរ​មិនត្រូវ ភ្លេច​ការ​ស្វែង​រកយុត្តិធម៌​និងការ​ពិតឲ្យ​ប្រជា​ពលរដ្ឋ​បានដឹង​នោះទេ​ទាក់ទង នឹងភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត។​ ការធ្វើ​ដូច្នេះ​គឺជាការ​ផ្តល់​ភាព​អស់ចិត្ត​ជូន ដល់​ប្រជាពល​រដ្ឋនិង​ផ្តល់​កិត្តិយស​ដល់​អ្នកឈ្នះ។

ក្រុមអ្នក​វិភាគ​បាន​ព្រួយបារម្ភ​ថា​ពហិការ​មិន​ចូល​ប្រជុំ​សភា​របស់​ក្រុមជំទាស់​អាច នាំ​ឲ្យ​កម្ពុជា​គ្មាន​កត្តិយស​ពេញលេញ​លើឆាក​អន្តរជាតិ​និង​គ្មាន​អ្នក​វិនិយោគ ទុន​ធំៗ​មក​បណ្តាក់ទុន​ក្រៅពី​ព្រួយបារម្ភ​ខ្លាច​ថា​មានការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ផង​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG