ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​មាន​ការ​ប្រកួតប្រជែង «ស្មើភាព» ជាមួយ​ចិន


ប្រធាន​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ចាប់ដៃ​ជាមួយប្រធានាធិបតី​ចិន​លោក Xi Jinping បន្ទាប់​កិច្ច​ប្រជុំ​ត្រីភាគីនៅ​ទីក្រុងប៉ារីស​ប្រទេស​បារាំង​កាលពីថ្ងៃទី​០៦ ឧសភា ឆ្នាំ២០២៤។
ប្រធាន​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ចាប់ដៃ​ជាមួយប្រធានាធិបតី​ចិន​លោក Xi Jinping បន្ទាប់​កិច្ច​ប្រជុំ​ត្រីភាគីនៅ​ទីក្រុងប៉ារីស​ប្រទេស​បារាំង​កាលពីថ្ងៃទី​០៦ ឧសភា ឆ្នាំ២០២៤។

ប្រធាន​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នកស្រី​នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ «ស្មើភាព» ជាមួយ​នឹង​ប្រទេស​ចិន​នៅក្នុង​ការ​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អ្នកស្រី Von der Leyen បាន​បញ្ជាក់​នៅក្នុង​កំណត់សម្គាល់​របស់​អ្នកស្រី​ដែល​បាន​ចេញផ្សាយ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​អ្នកស្រី​ជួប​ប្រជុំ​ដោយ​ផ្ទាល់​នៅក្នុង​ទីក្រុង​ប៉ារីស​ជាមួយ​នឹង​លោក Xi និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron។

គណៈកម្មាការ​អឺរ៉ុប​របស់​អ្នកស្រី Von der Leyen ដែល​ជា​អាជ្ញាធរ​របស់​សហភាព​អឺរុប​ធ្វើការ​លើ​បញ្ហា​ពាណិជ្ជកម្ម បាន​បើក​ការ​ស៊ើបអង្កេត​ជាច្រើន​អំពី​ការ​ប្រកួតប្រជែង​ដែល​សំដៅ​លើ​ប្រទេស​ចិន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

រដ្ឋាភិបាល​ចិន​បាន​មាន​ប្រតិកម្ម​ដោយ​កំហឹង​ចំពោះ​ការ​ស៊ើបអង្កេត​ថ្មី​លើ​លទ្ធភាព​ដែល​គេ​សង្ស័យ​ថា​មិន​មាន​លក្ខណៈ​សមធម៌​ក្នុងការ​ចូល​ទៅ​កាន់​ទីផ្សារ​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ប្រទេស​ចិន ដោយ​ហៅ​ការ​ស៊ើបអង្កេត​នេះ​ថា​ជា​សញ្ញា​នៃ «ការ​ការពារ​ទំនិញ​ក្នុង​ស្រុក» របស់​សហភាព​អឺរ៉ុប។

រដ្ឋាភិបាល​ចិន​ក៏​ខឹង​ផងដែរ​ចំពោះ​ការ​ស៊ើបអង្កេត​របស់​សហភាព​អឺរ៉ុប​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទួប៊ីន​ខ្យល់​របស់​ចិន​សម្រាប់​ទីផ្សារ​អឺរ៉ុប។ ការ​ស៊ើបអង្កេត​ផ្សេង​ទៀត​របស់​សហភាព​អឺរ៉ុប​បាន​ផ្ដោត​លើ​ការ​ផ្ដល់​ថវិកា​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ចិន​លើ​បន្ទះ​ថាមពល​ព្រះអាទិត្យ រថយន្ត​អគ្គិសនី និង​រថភ្លើង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG