ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​រក​ឃើញ​ថា ទស្សនៈ​អវិជ្ជមាន​អំពី​ប្រទេស​ចិន​នៅតែ​មាន​តទៅ​ទៀត


រូបឯកសារ៖ ទង់ជាតិ​របស់​ប្រទេសចិន​ត្រូវបាន​ឃើញ​នៅ​ក្រសួង​ការបរទេស​ចិន​ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ទង់ជាតិ​របស់​ប្រទេសចិន​ត្រូវបាន​ឃើញ​នៅ​ក្រសួង​ការបរទេស​ចិន​ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម​ការ​ស្ទង់​មតិ​សាធារណៈ​មួយ​ចេញ​ផ្សាយកាលពី​ថ្ងៃពុធ​ថា​ ក្នុង​ឆ្នាំទី ៥ ជា​បន្តបន្ទាប់ ​ជនជាតិ​អាមេរិកាំង ៨ នាក់ក្នុងបណ្តា​ ១០​ នាក់​ មាន​ការយល់​ឃើញ​មិនល្អ​អំពីប្រទេស​ចិន ​ដោយ​មនុស្ស​ច្រើន​នាក់​និយាយ​ថា ​ការកម្រិត​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​អាទិភាព​កំពូល​មួយ។

បើតាមមជ្ឈមណ្ឌលស្រាវជ្រាវ​ Pew មាន​មូលដ្ឋាន​នៅ​រដ្ឋធានីវ៉ាស៊ីន​តោន​ថា ​៨១% ​នៃ​ជនជាតិអាមេរិកាំងមាន​ការយល់ឃើញ​អវិជ្ជមាន​អំពី​ប្រទេស​ចិន​ មានរួម​ ៤៣% ដែល​មាន​ទស្សនៈ​អវិជ្ជមានខ្លាំងអំពី​ប្រទេស​នេះ។

បើ​តាម Pew ថា​ ពួក​សាធារណរដ្ឋ​ទំនង​ជា​មាន​ទស្សនៈ​អវិជ្ជមាន​អំពី​ប្រទេស​ចិន ជាង​ក្រុម​ប្រជាធិបតេយ្យ។ របាយការណ៍​នេះ​ចែង​ថា​ ក្រុមសាធារណរដ្ឋ​និង​ក្រុម​ឯករាជ្យ​មាន​ទំនោរទៅ​ខាង​សាធារណរដ្ឋទំនង​ជាមាន​ទស្សនៈអវិជ្ជមាន​ខ្លាំងអំពី​ប្រទេស​ចិន ​ប្រមាណ ​២ដង​ច្រើន​ជាង​ពួក​ប្រជាធិបតេយ្យ​និង​ពួក​ឯករាជ្យទោរទន់​ទៅ​ខាង​ប្រជា​ធិបតេយ្យ ​ហើយចាត់​ទុក​ប្រទេស​ចិន​ថាជា​សត្រូវ​មួយ​របស់​សហរដ្ឋ​អាមេរិក។

ពួក​សាធារណរដ្ឋ​អភិរក្ស​និយម​ទំនង​ជា​មានទស្សនៈអវិជ្ជមាន​អំពី​ប្រទេស​ចិន​ជាងក្រុម​សាធារណរដ្ឋ​មិននិយម​ជ្រុល​ ឬ​ពួកសាធារណរដ្ឋ​សេរី​និយម ​ហើយ​យល់​ឃើញថា ​ប្រទេសចិនជាសត្រូវ​មួយ។ ជា​មួយ​គ្នា​នេះ មនុស្ស​មានវ័យ​ចំណាស់​ក៏​ទំនង​ជាប្រយ័ត្នប្រយែង​អំពី​ប្រទេស​ចិន​ដែរ ដោយ​ជនជាតិ​អាមេរិកាំង​អាយុ​លើស​ពី ​៦៥ ​ឆ្នាំ​ មាន​ទស្សនៈ​អវិជ្ជមាន​ច្រើនអំពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

មជ្ឈមណ្ឌល ​Pew មិន​បាន​ពិនិត្យ​មើល​ហេតុ​ដូចម្តេច​បាន​ជាជនជាតិ​អាមេរិកាំង​ភាគ​ច្រើន​មាន​ទស្សនៈ​អវិជ្ជមាន​អំពី​ប្រទេស​ចិន​ទេ​ តែការសិក្សា​ស្រាវជ្រាវ​នេះ​ពិនិត្យមើល​អំពី​ការយល់ឃើញអំពីឥទ្ធិពលចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG