ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ព្រះ​រាជអាជ្ញា​រក្សា​ការ​ចោទ​ប្រកាន់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម


ការ​ជម្លៀស​ប្រជាជន​និង​គោល​នយោបាយ​បោស​សម្អាត​ទាហាន ​និង​មន្ត្រី​រដ្ឋការ​សម័យ​លន់ នល់ គឺ​ជា​ប្រធានបទ​នៃ​ការ​កាត់ក្តី​សំណុំរឿង​០០២​វគ្គទី​១​ដែល​ឈាន​ដល់​ដំណាក់កាល​សន្និដ្ឋាន​បញ្ចប់​នៅ​ពេល​នេះ។​
ការ​ជម្លៀស​ប្រជាជន​និង​គោល​នយោបាយ​បោស​សម្អាត​ទាហាន ​និង​មន្ត្រី​រដ្ឋការ​សម័យ​លន់ នល់ គឺ​ជា​ប្រធានបទ​នៃ​ការ​កាត់ក្តី​សំណុំរឿង​០០២​វគ្គទី​១​ដែល​ឈាន​ដល់​ដំណាក់កាល​សន្និដ្ឋាន​បញ្ចប់​នៅ​ពេល​នេះ។​
សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នៅថ្ងៃពុធ​នេះ​បាន​ការពារ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​លើ​ជនជាប់​ចោទ​អតីត​មេដឹកនាំ​ខ្មែរក្រហម​នួន ជា ​និង​ខៀវ សំផន​ ដោយ​សង្កត់​ធ្ងន់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​ក្នុង​សហឧក្រិដ្ឋកម្ម​រួម។

សហ​ឧក្រិដ្ឋ​កម្ម​រួម​ដែលបទចោទ​អនុញ្ញាត​ឲ្យ​ធ្វើការ​ចោទប្រកាន់​ប្រឆាំង​នឹង​សមាជិក​នៃ​ក្រុម​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដូចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឬឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ជាដើម​បើ​ទោះ​ជា​មិនមាន​ភស្តុតាង​ថា​ជនជាប់ចោទ​បាន​ចូលរួម​បទឧក្រិដ្ឋ​នោះ​ដោយ​ផ្ទាល់​ខ្លួន​ក៏ដោយ។

ក្រុម​សហ​ព្រះរាជ​អាជ្ញា​បាន​សង្កត់ធ្ងន់​ត្រង់​ចំណុច​នេះ​ដោយសារ​ក្រុម​មេធាវី​ការពារ​ក្តី​របស់​ជនជាប់​ចោទបកស្រាយ​ថា​ការ​សម្លាប់​និង​ការជម្លៀស​ប្រជាជន​កម្ពុជា​វគ្គទី​២​មិន​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​កំពូលៗ​ដែល​កំពុង​ប្រឈម​ការ​កាត់ទោស​ក្នុង​ពេល​នេះ​ទេ។

លោក​ដេល លីសាក់ ​(Dale Lysak)​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​បញ្ជាក់​ឡើង​វិញ​ថា​ខ្មែរក្រហម​មាន​យុទ្ធសាស្ដ្រ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣​មក។ ​ម្យ៉ាងវិញ​ទៀត​នួន ជា បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ចំពោះ​ផែនការ​ជម្លៀស​នៅ​ឆ្នាំ​១៩៧៥។

«ដូច​ខ្ញុំ​ទើបតែ​បាន​បង្ហាញ​អម្បាញ់មិញ​នេះ​ នួន ជា ​ទទួល​ស្គាល់​ថា​បានចូលរួម​និង​យល់ព្រម​ជា​មួយ​នឹង​ផែនការ​របស់​គណបក្ស​កុម្មុយនិស្ត​ដើម្បី​បណ្តេញ​ប្រជាជន​កម្ពុជា​ចេញពី​ទីប្រជុំជន ​ចេញ​ពី​ទី​ក្រុង​ឆ្ពោះ​ទៅកាន់​សហករណ៍។ ​ការ​ជម្លៀស​ដោយ​បង្ខំ​វគ្គទី​២​គឺជា​ការបន្ត​សហ​ឧក្រិដ្ឋ​កម្ម​រួម​នេះ។​នោះ​គឺជាអ្វី​ដែល​នួន ជា ​បាន​ទទួលស្គាល់​ថា​គាត់​បាន​ចូលរួម​ចំណែក ​បាន​ដឹង​និង​បាន​យល់​ព្រម​លើ​ផែនការ​ជម្លៀស​នេះ»។

របប​ខ្មែរក្រហម​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​២​លាន​នាក់​បាន​ធ្វើ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ចំនួន​ពីរ​លើក។ គឺ​លើក​ទី១​នៅ​ខែមេសា​ឆ្នាំ​១៩៧៥​និង​លើក​ទីពីរ​គឺជា​ការ​ជម្លៀស​ប្រជាជន​នៅ​តំបន់​បូព៌ា​ចន្លោះ​ពី​ឆ្នាំ​១៩៧៧​និង​ឆ្នាំ​១៩៧៨។ ការ​ជម្លៀស​ទាំង​ពីរ​លើក​បង្ក​ឲ្យ​មាន​ប្រជាជន​ស្លាប់​ជា​ច្រើន។

ការ​ជម្លៀស​ប្រជាជន​និង​គោល​នយោបាយ​បោស​សម្អាត​ទាហាន ​និង​មន្ត្រី​រដ្ឋការ​សម័យ​លន់ នល់ គឺ​ជា​ប្រធានបទ​នៃ​ការ​កាត់ក្តី​សំណុំរឿង​០០២​វគ្គទី​១​ដែល​ឈាន​ដល់​ដំណាក់កាល​សន្និដ្ឋាន​បញ្ចប់​នៅ​ពេល​នេះ។​

លោក​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ដដែលគូស​បញ្ជាក់​ឡើង​វិញ​ថា​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និង​ជា​បង​ធំ​ទី២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​និង​ខៀវ សំផន ​ប្រមុខ​រដ្ឋ​សម័យ​នោះ​គឺជាអ្នក​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ចំពោះ​ការសម្លាប់​និង​ការ​ស្លាប់​ប្រជាជន​កម្ពុជា។ ​ហើយ​ជន​ជាប់​ចោទ​ទាំងពីរ​បាន​ដឹង​អំពី​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ចំនួន​បួនរូប​បាន​ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ប្រឆាំង​នឹង​ទឡ្ហីករណ៍​ដោះ​បន្ទុក​របស់​ក្រុម​មេធាវី​ការពារ​ជន​ជាប់ចោទ​នួន ជា ​និង​ខៀវ សំផន ​នៅ​ថ្ងៃនេះ។

លោក​នីកូឡាស គុមជាន ​(Nicholas Koumjian) ​សហ​ព្រះរាជអាជ្ញា​ជនជាតិ​អាមេរិក​ដែល​ទើប​នឹង​តែងតាំង​ថ្មីៗ​នេះ​សង្កត់​ធ្ងន់​ថា​ជន​ជាប់ចោទ​ទាំងពីរ​បាន​ចូលរួម​ក្នុងឧក្រិដ្ឋកម្ម​ទាំងអស់​ដែល​ត្រូវបាន​ចោទ​ប្រកាន់​លើ​ខ្លួន​រាប់ទាំង​ការដាក់​ប្រជាជនជា​ទាសករហើយ​ពួកគេ​គឺជា ​«អ្នក​កំណត់​ពេល​ណា​អ្នកណា​ម្នាក់​ត្រូវ​ស្លាប់​ឬ​ត្រូវ​នៅ​រស់​នោះ»។

លោក​បកស្រាយ​ថា​ មាន​យុទ្ធនាការ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ប្រជាជន​ខ្លួនឯង​ដោយ​ពួកខ្មែរ​ក្រហម​ហើយ​លោក​ស្នើឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​វិនិច្ឆ័យ​តាម​ស្ថាន​ទម្ងន់​ទោស​របស់​ជនជាប់ចោទ​ប្រកប​ដោយ​យុត្តិធម៌​និង​ការ​សមស្រប។

ក្នុង​ការ​កាត់ក្តី​កាល​ពី​ពីរ​សប្តាហ៍​មុន​សហព្រះរាជ​អាជ្ញា​ជាតិ​លោកស្រី ជា លាង ​បាន​សុំឲ្យ​អង្គជំនុំ​ជម្រះ​សាលាដំបូង​ផ្តន្ទាទោស​នួន ជា ​និង​ខៀវ សំផន​ឲ្យ​ជាប់​គុកអស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ការបណ្តេញ​ចេញ​និង​ការបង្ក​ឲ្យ​មាន​ការសម្លាប់​ប្រជា​ជន​ខ្លួន​ឯង​ដើម្បី​អំណាច។

ក៏ប៉ុន្តែ​ក្រោយមក​ក្រុមមេធាវី​ការពារក្តី​ជនជាប់ចោទ​បាន​ច្រានចោល​ការចោទ​ប្រកាន់​នានា​របស់​សហ​ព្រះរាជ​អាជ្ញា​និង​បានទាមទារ​ឲ្យ​ដោះលែង​កូនក្តី​របស់​ខ្លួន។

លោកស្រី​ម៉ុច សុវណ្ណារី​ មេធាវី​តំណាង​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី​ថ្លែង​ក្នុង​សេចក្តី​សន្និដ្ឋាន​បញ្ចប់​នៅ​ថ្ងៃ​នេះ​ថា​សវនាការ​ក្នុង​សំណុំរឿង​០០២​វគ្គ​ទីមួយ​នេះ​នឹង​ជួយ​បកស្រាយ​នូវ​ចម្ងល់​ទាំងឡាយ​ដែល​ជន​រងគ្រោះ​បាន​និង​កំពុង​រង់ចាំ​ហើយ​វា​នឹង​ក្លាយ​ជា​ឱសថ​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​របស់​ពួកគេ​បាន៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG