ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​ដោយ​រុស្ស៊ី​សម្លាប់​មនុស្ស​បីនាក់​នៅ​ក្រុង Odesa


ប៉ូលិស​អ៊ុយក្រែន​ពិនិត្យ​មើល​កន្លែង​ទីតាំងមួយកន្លែងដែលរង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី នៅ​ភូមិ Zolochiv ក្នុងតំបន់ Kharkiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
ប៉ូលិស​អ៊ុយក្រែន​ពិនិត្យ​មើល​កន្លែង​ទីតាំងមួយកន្លែងដែលរង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី នៅ​ភូមិ Zolochiv ក្នុងតំបន់ Kharkiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

ការវាយប្រហារដោយ​មីស៊ីល​ផ្លោង​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ​លើទីក្រុងកំពង់ផែ Odesa ​នៃប្រទេសអ៊ុយក្រែន​បានសម្លាប់មនុស្ស​បីនាក់ និង​ធ្វើឱ្យ​របួសបី​នាក់ទៀត។​ នេះបើ​តាមការប្រាប់ឱ្យ​ដឹង​ដោយអភិបាល​តំបន់​នោះ។

លោក​អភិបាល Oleh Kiper បាន​និយាយ​ថា​ មាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ផង​ដែរ​ដោយសារ​ការវាយ​ប្រហារ​នេះ ​ដែល​ជាការវាយ​ប្រហារ​លើក​ទី​ ២ ​ដ៏​ប្រល័យ​លើតំបន់ Odesa ​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​កន្លងមក​នោះ។

ដោយឡែក​ក្រសួង​ការពារ​ជាតិរុស្ស៊ី​បាន​និយាយ​នៅថ្ងៃ​ពុធនេះ​ថា ​ខ្លួន​បានបង្អាក់ការវាយប្រហារ​ដោយ​ដ្រូនអ៊ុយក្រែន​ដែល​បាន​យកតំបន់​មួយ​ចំនួន​នៅ​រុស្ស៊ី​ជា​ទីដៅ។

ក្រសួង​នេះ​បាន​ថ្លែង​ថា ប្រព័ន្ធការពារដែន​អាកាសខ្លួន​បាន​បំផ្លាញ​ដ្រូន​បីគ្រឿង​លើ​តំបន់​Voronezh​ និងដ្រូន​នីមួយៗ​នៅលើតំបន់​ Belgorod, Kursk ​និង Ryazan។

លោក Aleksandr Gusev ​អភិបាល​តំបន់ Voronezh​ បាន​រាយការណ៍​ថា បំណែកធ្លាក់​ពី​ដ្រូន​មួយ​គ្រឿង​បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​មួយ​ខ្នង ​តែ​គ្មាន​មនុស្សរបួស​ទេ។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​ប្រើសុន្ទរកថាពេល​យប់​របស់​លោកកាលពី​ថ្ងៃអង្គារដោយអំពាវនាវដល់​ក្រុម​សម្ព័ន្ធមិត្ត​ឱ្យ​បញ្ជូនជំនួយ​យោធា​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​ឱ្យអ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG