មន្ត្រីបក្សគ្រប់គ្រងប្រទេសនិងប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាច បានប្រកាសពីលទ្ធផលនាំមុខរបស់គណបក្សប្រជាជនកម្ពុជា មុនការចេញលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ខណៈកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុសកលលោក គ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ អ្នកជំនាញបរិស្ថាននៅស.រ.អ. ថា វាជារឿងគួរឲ្យអាម៉ាស់ បើប្រទេសនានារួមទាំងកម្ពុជាផង ផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនអើពើដល់ការបង្ការផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសហគមន៍មូលដ្ឋាន។
ក្រុមអ្នកសារព័ត៌មាន និងសកម្មជនខាងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មើលឃើញអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនៅកម្ពុជា ថាជាឧបករណ៍មួយទៀតរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតសេរីភាពនិងបង្កើតការភ័យខ្លាចក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
មេដឹកនាំខ្មែរក្រហមភាគច្រើនបានស្លាប់ដោយសារជំងឺផ្សេងៗក្នុងពេលនិងក្រោយពេលសំណុំរឿងក្តីរបស់ពួកគេកំពុងដំណើរការឬបានបញ្ចប់។
អ្នកស្លាប់ទាំង២៥នាក់ដែលរួមទាំងក្មេង៧នាក់ផង រស់នៅក្នុងខេត្តចំនួន៥ គឺបន្ទាយមានជ័យដែលមានអ្នកស្លាប់ច្រើនជាងគេរហូតដល់១៥នាក់ និង១០នាក់ទៀត រស់នៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន និងកំពង់ធំ។
ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតនៅភាគខាងលិចនិងខាងត្បូងរាជធានីភ្នំពេញនិងក្នុងខេត្តកណ្តាល បានឈានដល់កម្រិតប្រកាសអាសន្នកាលពីយប់ថ្ងៃអង្គារ ដោយធ្វើឲ្យជន់លិចផ្នែកជាច្រើននៃទីក្រុងនិងខេត្តនេះដែលនៅតាមបណ្តោយស្ទឹង។
កម្ពុជានិងកូរ៉េខាងត្បូង កាលពីថ្ងៃព្រសហ្បតិ៍ បានសម្រេចចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលទំនងជានឹងធ្វើនៅខែកក្កដា ខណៈកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសចិននៅក្នុងខែសីហាខាងមុខនេះ។
សហរដ្ឋអាមេរិកអបអរសាទរ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់កម្ចី ២៥០ លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីដោះស្រាយវិបត្តិកូវីដ១៩ ក្រោយពីធនាគារនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ ២០២០ នេះ។
មួយថ្ងៃមុខខួប៤ឆ្នាំនៃឃាតកម្មសម្លាប់លោកកែម ឡី កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៣០ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ(អ.ស.ប.)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននិយាយកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជាដែលបាននិងកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាអស់រយៈពេលរាប់ទសវត្សរ៍មកហើយនេះ នឹងបន្តគ្រប់គ្រងនយោបាយរហូតដល់ ១ សតវត្សរ៍។
ប្រទេសកម្ពុជា និងចិននឹងធ្វើកិច្ចព្រមព្រៀងថ្មីស្តីពី«មូលនិធិពិសេស»សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ ក្រោយមានការរិះគន់ថា ទប់ទំនប់វារីអគ្គិសនីចិនសង់លើទន្លេមេគង្គ បានធ្វើឲ្យទន្លេមេគង្គនៅខ្សែទឹកខាងក្រោមមានកម្រិតទឹកចុះទាបខុសធម្មតា។
សហជីពសហភាពនិងសហព័ន្ធការងារជាង១០ដែលតំណាងឲ្យកម្មករនយោជិតបានទាមទារឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រនិងក្រុមហ៊ុនបើករំឭកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ដល់កម្មករ។
លោក ហ៊ុន សែន បានបដិសេធជាថ្មីទៀតនៅថ្ងៃច័ន្ទនេះថា កម្ពុជាមិនបានប្រគល់មូលដ្ឋានយោធាសមុទ្ររាមឲ្យយោធាចិនទេ ហើយស្វាគមន៍សមយុទ្ធជាមួយអាមេរិក។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០សម្រេចថា លុបចោលការតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់គ្មានជំងឺកូវីដ១៩ សម្រាប់ពលរដ្ឋខ្មែរដែលធ្វើដំណើរពីក្រៅប្រទេស តែវិធានការផ្សេងទៀតនៅតែស្ថិតនៅជាធរមានដដែល។
អាជ្ញាធរខេត្តបន្ទាយមានជ័យមិនឲ្យសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ធ្វើបាតុកម្មនៅច្រកអន្តរជាតិប៉ោយប៉ែតដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដោយលើកឡើងថា អាជ្ញាធរអនុវត្តវិធានការបង្ការរលកទី២នៃការចម្លងជំងឺកូវីដ១៩នៅកម្ពុជា។
គណបក្សសង្គ្រោះជាតិទាមទារឲ្យពន្យារពេល ព្យួរ ឬផ្អាកការសងបំណុលរបស់ពលរដ្ឋ និងឲ្យអាជ្ញាធរកុំឲ្យមានការរឹបអូសកម្មសិទ្ធិដីធ្លីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលជំពាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
អង្គការធំៗចំនួន៥ដែលធ្វើការងារផ្តោតសំខាន់លើការអភិវឌ្ឍ សុខភាពនិងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជាបានទាមទារឲ្យមេដឹកនាំពិភពលោកធ្វើឲ្យប្រាកដថា ពលរដ្ឋគ្រប់រូបអាចទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ នៅពេលដែលវ៉ាក់សាំងនេះត្រូវបានរកឃើញ។
កម្ពុជាលើកបម្រាមធ្វើដំណើរពីប្រទេសចំនួន៦រួមមាន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអឺរ៉ង់ ដែលសុទ្ធតែជាប្រទេសមានករណីឆ្លងជំងឺកូវីដ១៩នេះច្រើនជាងគេក្នុងពិភពលោក។
របាយការណ៍របស់អង្គការដែលមានទីស្នាក់ការធំនៅក្នុងប្រទេសបារាំងនេះ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី១៤៤ លើ១៨០ ដោយធ្លាក់ចុះមួយពិន្ទុ ធៀបនឹងពិន្ទុឆ្នាំមុន។
លោក សម រង្ស៊ី បានប្រកាសតាមទំព័រ Facebook របស់លោកនៅមុនបន្តិចថា លោកនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាគ្នាដើម្បីទិញសំបុត្រយន្តហោះតាមក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀត ដើម្បីធ្វើដំណើរទៅប្រទេសជិតខាងមួយទៀតរបស់កម្ពុជា។
ព័ត៌មានផ្សេងទៀត