ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្តល់​ជំនួយ​៥២៥​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា


ថវិកា​ទាំង​នេះ​ប្រើ​ប្រាស់​សម្រាប់​គម្រោង​នានា​នៅ​កម្ពុជា​និង​តំបន់ ​គឺ​រួម​មាន​ការផលិត​អង្ករ​។
ថវិកា​ទាំង​នេះ​ប្រើ​ប្រាស់​សម្រាប់​គម្រោង​នានា​នៅ​កម្ពុជា​និង​តំបន់ ​គឺ​រួម​មាន​ការផលិត​អង្ករ​។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​បាន​ប្រកាស​ផ្តល់​ជំនួយ​៥២៥​លាន​ដុល្លារ​ស.រ.អា​កាល ពី​ថ្ងៃអង្គារ​សម្រាប់​រយៈពេល​៣​ឆ្នាំ​ក្នុង​ការធ្វើ​ឲ្យ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន ធនាគារ​ADB​បាន​បញ្ជាក់​ ថា​ថវិកា​ទាំង​នេះ​ប្រើ​ប្រាស់​សម្រាប់​គម្រោង​នានា​នៅ​កម្ពុជា​និង​តំបន់ ​គឺ​រួម​មាន​ការផលិត​អង្ករ​ ពង្រឹង​ភាព​ជាដៃ​គូ​រវាង​រដ្ឋ​និង​ឯកជន ​បង្កើន​ការងារ​ សេវាកម្ម ​ការពារ​បរិដ្ឋាន ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ ​និង​ការអភិវឌ្ឍ​ទីក្រុង​តាម​មហា​អនុតំបន់​ទន្លេ​មេគង្គ​ដែល​ជា​ច្រក​សេដ្ឋកិច្ច​ត​ភ្ជាប់​ ប្រទេស​នានា​ក្នុង​តំបន់។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ​ដោយសារ​ថា​កំណើន​សេដ្ឋកិច្ច​ ពឹង​ផ្នែក​ទៅលើ​ការគ្រប់គ្រង​ដ៏​ស្ថិតស្ថិរ​នៃ​ធនធាន​ធម្មជាតិ​កម្ពុជា​ ធនាគារ ​ADB​ នឹង​បន្ត​ផ្តល់​ធនធាន​ចំពោះ​សកម្មភាព​អភិរក្ស​នានា​ក្នុង​អាង​ទន្លេសាប​ហើយ​នឹង​ដោះស្រាយ​ឲ្យ​បានច្បាស់​លាស់​ចំពោះ​គ្រោះថ្នាក់​នៃ​ការប្រែប្រួល​អាកាសធាតុ​ផង​ដែរ៕
XS
SM
MD
LG