ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះករុណា​ និង​សមាជិក​រាជវង្ស​កម្ពុជា​យាង​ទៅ​ប្រទេស​ចិន


ព្រះករុណ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី សម្តេច​ម៉ែ នរោត្តម មុនី​នាថ សីហនុ
ព្រះករុណ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី សម្តេច​ម៉ែ នរោត្តម មុនី​នាថ សីហនុ
ភ្នំពេញ៖ ព្រះករុណ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី សម្តេច​ម៉ែ នរោត្តម មុនី​នាថ សីហនុ ព្រម​ទាំង​សមាជិក​ព្រះ​រាជវង្ស​មួយ​ចំនួន។ នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​យាង​ចេញ​ពី​កម្ពុជា​ហើយ​ តាម​ជើង​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន។
លោក​នាយក​រដ្ឋមន្ត្រិ​ហ៊ុន សែន​ លោក​ប្រធាន​រដ្ឋសភា​ ​ហេង សំរិន ព្រម​ទាំង​សមាជិក​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ជាច្រើន​នាក់​បាន​ជូន​ព្រះ​រាជ​តំណើរ​ព្រះ​ករុណា​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។
ការ​យាង​ចេញ​ពី​កម្ពុជា​របស់​ព្រះ​មហាក្សត្រ​ សម្តេច​ម៉ែ និង​សមាជិក​ព្រះរាជ​រង្សានុវង្ស​មួយ​ចំនួន​បាន​កើត​មាន​ឡើង​ប្រមាណ​ជាង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម សីហនុ បាន​បញ្ចប់​សព្វគ្រប់​កាល​ពី​ថ្ងៃ​ទី​៧​កន្លង​ទៅ​នេះ។
សមាជិក​ព្រះរាជវង្ស​ដែល​បាន​ដង្ហែរ​ព្រះ​ករុណា​ទៅ​កាន់​ទីក្រុង​ប៉េកាំង​រួម​មាន​លោក​កែវ ពុទ្ឋរស្មី​ និង​ភរិយា​របស់​លោក​គឺ​ព្រះ​អង្គម្ចាស់​អរុណ​ រស្មី​ ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ និង​ព្រះ​អង្គម្ចាស់​នរោត្តម​ចក្រ់ពង្ស់។
ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ អតិត​ព្រះលេខាផ្ទាល់​សម្តេច​ឪនរោត្តម​សីហនុ​បាន​បន្ទូល​ថា​ព្រះ​ករុណា​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​លើក​នេះ​គឺដើម្បី​ទៅព្យាបាល​ព្រះ​រោគ​ក្នុង​រយៈពេល​ពីរដង​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​ជារៀល​រាល់​ប្រាំមួយ​ខែ​ម្តង​ព្រះ​អង្គ​តែង​តែ​យាង​ទៅពិនិត្យ​ព្រះ​រោគ​នៅទី​នោះ។​
ព្រះអង្គមាន​បន្ទូល​ថា ព្រះ​មហាក្សត្រ​គ្រោង​នឹង​គង់​នៅទីនោះ​រយៈពេល​ពី​ពីរ​សប្តាហ៍​ទៅ​បី​សប្តាហ៍តែ​ប៉ុណ្ណោះ។
«ព្រះករុណា​ព្រះមហាក្សត្រ​ហើយ​នឹង​លួង​ម៉ែ​ លោក​ត្រូវ​តែពិនិត្យ​ព្រះ​រាជ​សុខភាព​មួយ​ឆ្នាំ​ពីរ​ដង បាន​ន័យ​ថា ក្នុង​ប្រាំមួយ​ខែ​ត្រូវ​តែ​ពិនិត្យ​ព្រះ​រាជ​សុខភាព​ម្តង។ ដូច្នេះ​ដល់​ពេល​វេលា​ដែល​លោក​ត្រូវ​ទៅ​ពិនិត្យ​ព្រះ​រាជ្យ​សុខភាព»។
ដំណើរ​យាង​ចេញ​របស់​ព្រះ​មហាក្សត្រ​ទៅកាន់​ប្រទេសចិន​ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​និង​អ្នក​នយោ​បាយ​បាន​លើក​ឡើង​ថា នឹង​មិន​មាន​ការ​ប្រែប្រួល​ដល់​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​ទេ​ទោះបី​ជាសម្តេច​ឪ​បាន​សោយ​ព្រះទិវង្គត​ក៏ដោយ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា​លោក​មិន​ឃើញ​មាន​អ្វី​ប្រែ​ប្រួល​ចំពោះស្ថាន​ភាព​នយោបាយ​ក្រោយ​ពី​ព្រះកុណា​យាង​ចេញ​ពីប្រទេសកម្ពុជាទេ។​
«​ខ្ញុំមិន​ជឿ​ថា​មាន​ហេតុការណ៍​អ្វី​ចលាចល​អ្វី​ដែល​កើតឡើង​ធំដុំ​។​ខ្ញុំមិន​ជឿថាមាន​ទេ​ចំពោះ​ស្ថាន​ភាព​ហ្នឹង។​ក៍ប៉ុន្តែ​វាសំខាន់​ទៅលើ​ព្រះទ័យ​របស់​ព្រះកុណា​និង​សម្តេច​ព្រះមាតា​ហ្នឹងទេ​ដែល​លោក​មាន​ព្រះទ័យ​យ៉ាង​ណាដើម្បី​ដោយ​សារ​លោក​អាឡោះ​អាល័យ​សម្តេច​ឪសម្តេចតា​ហ្នឹង»។​
លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​បាន​និយាយ​ថា​លោក​ជឿថា​ សម្តេច​ម៉ែ និង​ព្រះ​ករុណា​យាង​ទៅ​ប៉េកាំង​ដើម្បី​បន្ទូរ​ព្រះ​ទ័យ​តែ​ប៉ុណ្ណោះ​ដោយ​សារ​ព្រះ​អង្គ​ហត់​ព្រះទ័យ​ពេល​បុណ្យ​ព្រះ​បរម​សព​សម្តេចឪ។​
លោក​បាន​និយាយ​ថា មួយ​វិញទៀត​ព្រះ​អង្គ​អាច​យាង​ទៅ​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាន​ចិន​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ដល់​ព្រះបរម​សពសម្តេចឪ។​
«សម្តែង​ការ​ថ្លែង​អំណរ​គុណ​កាតញូ​ដល់​ថ្នាក់​ដឹក​នាំចិន​ដែល​គេជួយ​ទំនុប​បម្រុង​ព្រះមហា​វីរៈក្សត្រ​ព្រម​ទាំង​ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​សម្តេច​ម៉ែផង​ដែរ»។​
ចិន​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​សិទ្ធ ជាមួយ​សម្តេច​ឪនរោត្តម​ សីហនុ​តាំង​ពីព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​រហូត​ដល់​ចូល​សោយ​ទិវង្គត។​
លោក​បណ្ឌិត​ ឡៅ ម៉ុង​ហៃ​ បាន​និយាយ​ថា​យោង​តាម​សេច​ក្តី​ថ្លែង​ការណ៍ និង​ឥរិយាបទ​ប្រទេស​ចិន។ ចិន​មិន​បោះបង់​ចោល​ឬដូរ​នយោ​បាយ​របស់​ខ្លួន​មក​លើកម្ពុជា​ទេ​បើទោះបី​ជា​សម្តេចឪ​សោយ​ទិវង្គត​ក៍ដោយ៕​
XS
SM
MD
LG