ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ការ​ជឿន​លឿន​តិច​តួច


អគ្គលេខាធិការ​​​នៃ​​​សមាគម​អាស៊ាន លោក សុរិន ពិតសុវ៉ាន់ (Surin Pitsuwan)
អគ្គលេខាធិការ​​​នៃ​​​សមាគម​អាស៊ាន លោក សុរិន ពិតសុវ៉ាន់ (Surin Pitsuwan)
សរសេរ​សម្រួល​ដោយ ឈឹម សុមេធ
ភ្នំពេញ៖ នៅក្នុងរាជធានីនៃប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ​ សន្និសីទកំពូលនៃក្រុមមេដឹកនាំ​មកពីប្រទេសសមាជិកអាស៊ីអាគ្នេយ៍ បាន​ជំរុញ​ឲ្យជម្លោះក្នុងសមុទ្រចិន​ខាងត្បូងមាន​ការ​ជឿន​លឿន​តិចតួច។ ​ហើយ​សេចក្តីសម្រេច​ចិត្តមួយអំពី​សិទ្ធិ​មនុស្សបានត្រូវរឹះគន់ថាមិនស្រប​តាមបទដ្ឋាន​អន្តរជាតិ​។ ​ក៏ប៉ុន្តែ​ លោក សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) អគ្គលេខាធិការ​នៃ​សមាគម​អាស៊ាន​បានការពារ​សារៈសំខាន់នៃ​ប្លុកនេះ​ដោយលោកបានមានប្រសាសន៍ថា​ មានភស្តុតាងនៃការ​ជឿនលឿន។
នៅ​ពេល​ដែល​លោក​ ស៊ូរីន ពិតសុវ៉ាន់ នៃ​ប្រទេសថៃបានចាប់ផ្តើមអាណត្តិរបស់​លោកជាអ្នក​ការ​ទូតជាន់ខ្ពស់នៃសមាគមអាស៊ាន កាលពីឆ្នាំ​២០០៨ ឯកសារខ្លី​មួយដែលជា​ផែនទីបង្ហាញផ្លូវទៅ​កាន់សន្តិភាពក្នុងសមុទ្រចិនខាង​ត្បូងមាន​អាយុ​ប្រាំឆ្នាំមកហើយ។​
នៅ​ពេល​នេះ​ នៅពេលដែលអាណត្តិរបស់លោកជាអគ្គលេខាធិការជិតចប់​ សេចក្តីប្រកាស​ដែលមានបី​ទំព័រនេះ ហើយ​ដែលគេ​ស្គាល់ថា​ជាសេចក្តី​ប្រកាស​ក្រមប្រតិបត្តិហៅកាត់ថា​ DOC បានត្រូវរក្សា​ទុកមិន​ដំណើរ​ការ​ប្រតិបត្តិ​ ​នៅពេលដែលភាពតានតឹងនៅក្នុងជម្លោះសមុទ្រនៅតែមាន។​
«ដំណើរ​ការយឺតនាំឱ្យ​មាន​ការ​តប់​ប្រមល់ចិត្តខ្លាំងណាស់ចាប់​តាំង​ពី DOC ទៅ​កាន់​ការ​ណែនាំដើម្បីអនុវត្តសេចក្តី​ប្រកាសនេះកាលពី១០​ឆ្នាំ​មុន។ ​នៅទី​នេះនៅ​ក្នុងការប្រជុំនេះ ​យើងបានចេញផ្សាយសេចក្តី​ប្រកាសរួម​គ្នាមួយរំលឹកដល់ការ​ចេញផ្សាយ​DOC កាលពី១០ឆ្នាំមុន​។​ ក៏​ប៉ុន្តែកាលពី១០ឆ្នាំមុននេះ ​ស្ថានការណ៍​មិនមែនដូចគ្នាទេ។​ វាជាបញ្ហា​មួយអំពី​កង្វល់។ ​ក៏ប៉ុន្តែនៅពេល​នេះវាជាបញ្ហា​មួយនៃភាពតាន​តឹង»។
ឯកសារ​ DOC ជាការប្តេជ្ញាទូលំទូលាយមួយដើម្បីដោះស្រាយជម្លោះក្នុងសមុទ្រ​ដោយសន្តិវិធី។ ​ចំណុច​ជាក់លាក់អំពីរបៀបដោះស្រាយជម្លោះទាំង​នេះមាននៅ​ក្នុងក្រមប្រតិបត្តិ។ ​ក៏​ប៉ុន្តែ ការអនុមត្តិឯកសារមួយបែបនេះនៅមិនទាន់មានធ្វើ​នៅទ្បើយទេ។​
ក្នុងពេលជាមួយគ្នានេះ បញ្ហា​នេះបានក្លាយ​ជា​ការប្រយុទ្ធខាងនយោបាយ​ដ៏សាហាវ​មួយដែលបានគំរាមកំហែង​ឲ្យ​មាន​ការបំបែក​បំបាក់ក្នុង​សមាគម​អាស៊ាន​កន្លង​មកក្នុងឆ្នាំនេះ។​
នៅក្នុងសប្តាហ៍នេះ នៅ​រាជធានីភ្នំពេញ ក្រុមមេដឹកនាំបានយល់ព្រមរំលឹក​ឯកសារ​ DOC ដែលមានមួយទសវត្សរ៍មកហើយ​ថាជាការប្តជ្ញាមួយទៀតដល់​សន្តិភាព ក៏ប៉ុន្តែមិនមែន​ជាមហាលោតផ្លោះទៅមុខមួយទេ។​
មានប្រភពមួយនៃការរឹះគន់ដល់​សមាគមអាស៊ាន ក្នុងនាម​ជាអង្គការមួយ​នោះ​គឺ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយ​តប ពោល​គឺសមាគមនេះមានការរារែក ​ឬមិនអាចធ្វើការ​កែប្រែ ហើយ​ថាសមាជិករបស់សមាគមនេះរួញ​រាក្នុងចិត្តមិនចង់រិះគន់គ្នា​ទៅវិញទៅមក។​
ក៏​ប៉ុន្តែ​ លោក ស៊ុរីន បានមានប្រសាសន៍ថា ពួកសមាជិកអាស៊ាន​បានវិវត្ត ពី​ព្រោះមនុស្សមិនស្ម័គ្រចិត្តផ្តល់ព័ត៌មានទេ​កា​លពីពេលមុន ​ហើយនៅពេលនេះ​ពួកគេស្ម័គ្រចិត្ត។​
«នៅពេលនេះ​ មនុស្សស្ម័គ្រចិត្ត​។ មនុស្សបានត្រូវសួរ។ ​ក្រុមមេដឹកនាំបានត្រូវ​លើកទឹកចិត្តឱ្យនិយាយអំពីបញ្ហាដែល​អស់លោកមាន​។ ​ខ្ញុំយល់ថានេះជា​ដំណើរ​ការតាមធម្មជាតិមួយ។ ​ការ​រួម​បញ្ចូលគ្នានឹងកាត់បន្ថយភាពរឹងរូសនេះ»។
លោក​ ស៊ុរីន បានមានប្រសាសន៍ថា​ ដំបូងប្រទេសភូមាមិនចង់អធិប្បាយ​ជា​សាធារណៈ​អំពីបញ្ហា​នៃ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា (Rohingya) ទេ។​ តែ​នៅ​ទី​បញ្ចប់​ ប្រទេសកម្ពុជាដែលជាប្រធានអាស៊ាន បាន​បញ្ចូលវគ្គ​ខ្លី​មួយអំពីភាព​តានតឹងខាងពូជសាសន៍ដែលកំពុងមានត​ទៅទៀតនៅក្នុងរដ្ឋ រ៉ាក់ហ៊ីន (Rakhine) នៃប្រទេសភូមាទៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់របស់ខ្លួន​ដែលនេះជាឯកសារផ្លូវ​ការ​នៃ​ការពិភាក្សា​ និងសេចក្តីសម្រេច​ចិត្តនៅក្នុង​សន្និសីទកំពូលនេះ។
XS
SM
MD
LG