ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាម​សន្យា​សហការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿងញៀន


អង្គការ​សហប្រជា​ជាតិ​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​៤៦.០០០នាក់​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ក្នុង​នោះ​គឺ​ភាគច្រើន​ជា​ក្រុម​យុវជន​ក្មេងៗ។
អង្គការ​សហប្រជា​ជាតិ​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​៤៦.០០០នាក់​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ក្នុង​នោះ​គឺ​ភាគច្រើន​ជា​ក្រុម​យុវជន​ក្មេងៗ។
វ៉ាស៊ីនតោន៖ ប្រទេស​កម្ពុជា​និង​វៀតណាម​បានប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន។​

ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ពុធ​រវាង​លោក​កែ​ គឹមយ៉ាន​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​គ្រឿងញៀន​ជាមួយ​នឹង​លោក​Nguyen Xuan Phuc​ ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​គ្រឿង​ញៀន​វៀតណាម​និង​ស្រប​ពេល​ដែល​មន្ត្រី​ច្រក​ព្រំដែន​កម្ពុជា​ចាប់​បាន​គ្រឿង​ញៀន​ប្រមាណ​ជាង​៣០​គីឡូក្រាម​។

លោក​កែ គឹមយ៉ាន​បាន​ស្នើ​សុំ​ឱ្យ​វៀតណាម​បន្ត​សហការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​ការរត់​ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន។​ អង្គការ​សហប្រជា​ជាតិ​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​៤៦.០០០នាក់​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ក្នុង​នោះ​គឺ​ភាគច្រើន​ជា​ក្រុម​យុវជន​ក្មេងៗ។

ប៉ុន្តែ​អាជ្ញា​កម្ពុជា​បញ្ជាក់​ថា​មាន​តែ​ជាង​៦០០០​នាក់​ប៉ុណ្ណោះ។​ លោក​ កែ​ គឹមយ៉ាន​បាន​បញ្ជាក់​ថា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​អាជ្ញា​ធរ​បាន​បង្ក្រាប​ទាន់​ពេល​វេលា​លើ​ទីតាំង​ជាច្រើន​ដែល​រៀបចំ​ផលិត​គ្រឿងញៀន​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា។
XS
SM
MD
LG