ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​​គ្មាន​ព្រំដែន៖​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​


របាយ​ការណ៍​របស់​អង្គការ​អ្នក​​គ្មាន​ព្រំដែន​ឆ្នាំ​២០១៣
របាយ​ការណ៍​របស់​អង្គការ​អ្នក​​គ្មាន​ព្រំដែន​ឆ្នាំ​២០១៣

ប្រទេស​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៦​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៩​ខាង​សេរីភាព​សារ​ព័ត៌មាន។​

ភ្នំពេញ​៖ អង្គការ​អ្នកគ្មាន​ព្រំដែន ​នៅថ្ងៃ​ពុធ​នេះ ​បាន​ទម្លាក់ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​២៦​ខ្ទង់ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។​ នេះ​បើ​តាម​លទ្ធផល​ដែល​បាន​បង្ហាញ​នៅ​ក្នុងរបាយ​ការណ៍​របស់​អង្គការ​អ្នកគ្មាន​ព្រំដែន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ដែល​បាន​ចេញ​ផ្សាយ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៦​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៩​ខាង​សេរីភាព​សារ​ព័ត៌មាន។​

ក្នុង​របាយ​ការណ៍​អំពី​ការ​ធ្លាក់ចុះ​នេះ ​អង្គការ​អ្នកគ្មាន​ព្រំដែន​បាន​លើក​យក​ករណី​ចាប់​ខ្លួន​លោក​ម៉ម សូណង់ដូ​ នាយក​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ដាក់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ និង​ការ​បាញ់​សម្លាប់​អ្នក​កា​សែត​មួយ​រូប​ឈ្មោះ​ហង្ស សេរី​ឧត្តម​ អាយុ៤២​ឆ្នាំ។ ​លោកជា​អ្នកនៃ​សារព័ត៌មាន​វរៈជនខ្មែរ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គីរី​ កាល​ពី​ចុងខែ​កញ្ញា​ឆ្នាំ​២០១២។​

ការ​បាញ់​សម្លាប់​នេះ​បាន​កើត​មាន​ឡើង​ដោយសារ​អ្នករូបនោះ​បាន​រាយ​ការណ៍​អំពី​សកម្មភាព​កាប់​ព្រៃឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់។​
លោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយលោក​បាន​និយាយ​ថា​ កំពុង​ជាប់​រវល់​ប្រជុំ។

លោក​ឆាយ សុផល​ មន្ត្រីបណ្តុះ​បណ្តាល​របស់​ក្លិប​អ្នកកម្ពុជា​បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​របស់​អង្គការ​អ្នក​គ្មាន​ព្រំដែន​នេះ។

លោក​បាន​និយាយ​ថា ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​បើប្រៀប​ធៀប​ជាមួយ​ប្រទេស​ជិតខាង។​

«នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ខុស​ប្លែក​ពីប្រទេស​ផ្សេង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់។ ​យើង​មានកាសែត​គាំទ្រ​គណបក្ស​កាន់​អំណាច។​ យើង​មាន​សារ​ព័ត៌មាន​គាំទ្រ​គណបក្ស​ប្រឆាំង ​ហើយមួយ​ទៀត​យើង​មាន​កាសែត​ឯករាជ្យ»។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សារព័ត៌មាន​ដែល​បាន​បោះ​ពុម្ព​ប្រចាំ​ថ្ងៃមាន​ជាង​១០​ស្ថាប័ន។ វិទ្យុមាន​រាប់រយ​ស្ថានីយ៍​ ចំណែក​ទូរទស្សន៍​មាន​ទូរ​ទស្សន៍​ខ្សែកាប​ ទូរទស្សន៍​រដ្ឋ​និង​ឯកជន។​

លោក​ម៉ម សុណង់ដូ ​អាយុ​៧១​ឆ្នាំ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​អំឡុង​ខែ​កក្កដា​ រួចហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​បួន​ចំណុច​ធំៗ ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ខុសច្បាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ការ​ចាប់​ខ្លួនលោក​ម៉ម សុណង់ដូ​បាន​កើត​មានឡើង​បន្ទាប់​ពី​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ទន្ទ្រាន​យក​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ​ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា។​
រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​កម្លាំង​រាប់រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​ ​ដោយ​បូករួម​ទាំង​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង ​ហើយ​នៅ​ក្នុង​ប្រតិបត្តិការ​នោះ​កុមារី​ម្នាក់​ឈ្មោះ​ហេង ចន្ថា ​អាយុ​១៤​ឆ្នាំ ​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់៕
XS
SM
MD
LG