ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ


រំលឹក​ខួប​ប្រទេស​កម្ពុជាទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៥៩​ឆ្នាំ​។
រំលឹក​ខួប​ប្រទេស​កម្ពុជាទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៥៩​ឆ្នាំ​។

សម្តេច​ឪ​នរោត្តម សីហនុ ព្រះវរៈរាជបីតា​ឯករាជ្យ​ជាតិ​បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​ប្រគល់​មក​អោយ​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆកា ឆ្នាំ​១៩៥៣។​

ភ្នំពេញ៖ មន្ត្រី​រដ្ឋាភិបាល​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១.០០០​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចូល​រួម​ពិធី​រំលឹក​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដើម្បី​ដឹងគុណ​ដល់​ស្នាព្រះហស្ត​របស់​សម្តេច​ឪ​នរោត្តម​សី​ហនុ​ដែល​បាន​ទាមទារ​ឯករាជ្យ​ពី​អាណា​និគម​បារាំង។
សម្តេច​ឪ​នរោត្តម សីហនុ ព្រះវរៈរាជបីតា​ឯករាជ្យ​ជាតិ​បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​ប្រគល់​មក​អោយ​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆកា ឆ្នាំ​១៩៥៣។​
ក្រុម​អ្នក​ចូល​រួម​បាន​ស្លៀកពាក់​អាវ​ស​ដោយ​មាន​កាន់​បាច់​ផ្កា​ រូប​ព្រះ​ឆាយល័ក្ខណ៍​សម្តេច​ឪ​ និង​មាន​ពាក្យ​ស្លោក​ជាច្រើន​ត្រូវ​បាន​ចង​ព្យួរ​តាម​ទី​សារធារណៈ​ដើម្បី​បង្ហាញ​ពី​គុណូបការះ​របស់​សម្តេចឪ។រូប​ព្រះ​ឆាយល័ក្ខណ៍​របស់​សម្តេច​ឪ​ត្រូវ​បាន​ដាក់​តាំង​ដោយ​មាន​កម្រង​ផ្កា​ព័ទ្ឋ​ជុំ​វិញ​ដើម្បី​កាន់​ទុក្ខ​ក្នុង​ខណៈ​ដែល​ព្រះ​បរមសព​របស់​ព្រះ​អង្គ​កំពុង​តម្កល់​ក្នុង​ព្រះ​បរម​រាជវាំង។ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​សម្ដែង​ការ​ដឹង​គុណ​និង​ចង​ចាំ​ជានិច្ច​នូវ​គុណូបរការៈ​របស់​សម្តេច​ឪ​ដែល​ព្រះ​អង្គ​បាន​ពុះ​ពារ​ទាម​ទារ​ឯករាជ្យ​ពី​អាណា​និគម​បារាំង។​
ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ​មិន​បាន​យាង​មក​ចូល​រួម​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ​នេះ​ទេ​ដោយសារ​តែ​ព្រះ​អង្គ​កំពុង​កាន់​មរណៈ​ទុក្ខ​ព្រះ​បិតា​របស់​ព្រះ​អង្គ។ លោក​ហេង សំរិន​ប្រធាន​រដ្ឋ​សភា​បាន​ចូល​រួម​ដើម្បី​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​មហា​ក្សត្រ​ក៏ប៉ុន្តែ​លោក​ជា​ ស៊ីម​ប្រធាន​ព្រឹទ្ឋ​សភា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មិន​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ទេ។​
អ្នក​ស្រី​កេត ផាន់ណា​ អាយុ​៥៤​ឆ្នាំ​មន្ត្រី​រាជ​ការ​នៅ​ក្រសួង​អភិវឌ្ឃន៍​ជន​បទ​បាន​យំ​ខ្សឹប​ខ្សួល​នៅ​ពេល​ដែល​អ្នក​ស្រី​រំលឹក​ដល់​ស្នា​ព្រះ​ហស្ត​របស់​សម្តេច​ឪ។​
អ្នក​ស្រី​បាន​និយាយ​ថា អ្នក​ស្រី​នៅ​ចង​ចាំ​ជានិច្ច​នូវ​ស្នា​ព្រះ​ហស្ត​នេះ​បើទោះបីជា​ពេល​នេះ​សម្តេច​ឪ​បាន​សោយ​ទិវង្គត​ក៏​ដោយ​ ក៏​ព្រះ​កិត្តិ​នាម​របស់​ព្រះ​អង្គ​នៅ​តែ​ដឹត​ជាប់​ក្នុង​ក្រអៅ​បេះ​ដូង​ប្រជា​ពលរដ្ឋ​ខ្មែរជាដ៏រាប​។​
«ខ្ញុំ​សោក​ស្តាយ​អាឡោះ​អា​ល័យ​ក្រៃ​លែង​មិន​ដឹង​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ។ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​មើល​ជា​គំ​រូ​ដែល​ការ​តស៊ូ​និង​លះ​បង់​អាយុ​ជី​វិត​ទាំង​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​របស់​ព្រះ​អង្គ​សម្រាប់​ប្រទេស​ជាតិ»។​
លោក​ម៉ាន ដុល្លា​អាយុ​២២​ឆ្នាំ​សិស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​កសិកម្ម​ឆ្នាំ​ទី៣​បាន​និយាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​ក្រៀម​ក្រំ​មួយ​របស់​លោក​ដោយសារ​តែ​សម្តេច​ឪ​ដែល​បាន​ទាម​ទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​បាន​សោយ​ទិ​វង្គត។​
«ទោះ​បី​ជា​រាល់​ឆ្នាំ​ព្រះ​អង្គ​មិន​បាន​មក​ចូល​រួម​ក៏​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​បាន​ដឹង​ថា​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​អាច​មើល​ឃើញ​ពី​ការ​ប្រារព្វ​នៅ​ស្នា​ដែ​របស់​ព្រះ​អង្គ»។
សម្តេច​ឪ​បាន​សោយ​ព្រះទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ក្នុង​ព្រះ​ជន្ម​៩០​វស្សា​ដោយសារ​ជំងឺ​គាំង​បេះ​ដូង​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង​ប្រទេស​ចិន។ ព្រះ​បុម​សព្វ​របស់​សម្តេច​ឪ​ត្រូវ​បាន​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជ​វាំង​រយៈ​ពេល​បី​ខែ​ដើម្បី​ឲ្យ​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ​បាន​មក​គោរព​ព្រះ​បរម​សព្វ។ មន្ត្រី​ព្រះ​បរុម​រាជ​វាំង​បាន​និយាយ​ថា ព្រះ​បរម​សព្វ​សម្តេច​ឪ​គ្រោង​នឹង​ធ្វើ​ព្រះរាជ​ពិធី​បូជា​នៅ​វាល​ព្រះមេរុ​នៅ​សប្តាហ៍​ទី​១​ក្នុង​អំឡុង​ខែ​កុម្ភៈ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន៕
XS
SM
MD
LG