ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិមនុស្សថ្លែង​ថា​សហគម​អន្តរជាតិ​អាច​ធ្វើ​កិច្ចការច្រើន​​ថែម​ទៀត​ដើម្បី​ធានាឱ្យបាន​នូវ​យុត្តិធម៌​នៅ​ហ្គីណេ


កន្លង​មក ចៅក្រម​បាន​ស្តាប់​សក្ខីកម្ម​ពី​ជនរងគ្រោះ​ចំនួន​២៧៨​នាក់ នេះ​បើយោងតាម​លោក ហាមីឌូ បារី (Hamidou Barry) ដែល​ជា​មេធាវី ហ្គីណេមួយរូប ដែល​ធ្វើការ​ជាមួយ​អង្គការ​សិទ្ធិមនុស្សហ្គីណេ។
កន្លង​មក ចៅក្រម​បាន​ស្តាប់​សក្ខីកម្ម​ពី​ជនរងគ្រោះ​ចំនួន​២៧៨​នាក់ នេះ​បើយោងតាម​លោក ហាមីឌូ បារី (Hamidou Barry) ដែល​ជា​មេធាវី ហ្គីណេមួយរូប ដែល​ធ្វើការ​ជាមួយ​អង្គការ​សិទ្ធិមនុស្សហ្គីណេ។
Nancy Palus
ប្រែសម្រួលដោយ ឌី ខាំបូលី
អ្នករស់រាន​មាន​ជីវិត​ពី​អំពើ​សម្លាប់​រង្គាល​នៅឯពហុកីឡាដ្ឋាន​ក្នុង​ឆ្នាំ​២០០៩ នៅក្នុងប្រទេស ហ្គីណេ (Guinea) ដែល​ស្ថិត​នៅភាគ​ខាងលិច​នៃ​ទ្វីប​អាហ្រ្វិក (West Africa) មិនទាន់​បាន​ឃើញ​ក្រុម​អ្នក​វាយ​ប្រហារណាម្នាក់តាមការចោទប្រកាន់​ ត្រូវបាន​នាំយក​មក​កាត់ទោស​នៅ​ឡើយ។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) និយាយ​ថា សហគម​អន្តរជាតិ​អាច​ធ្វើ​កិច្ចការ​បន្ថែមទៀត​ ដើម្បី​ធានា​ឱ្យបាន​ថា ប្រទេស ហ្គីណេ នឹងគោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​ដែល​ខ្លួន​បានធ្វើ​កន្លង​មក ដើម្បីកាត់ទោស​ជនទាំងឡាយ ដែល​ទទួល​ខុសត្រូវចំពោះ​ការចាប់រំលោភ​និង​ការសម្លាប់​រាប់រយ​នាក់​នៅថ្ងៃ​នោះ។
ពីរបី​សប្តាហ៍​មុនពេលលោក​ស្រី​ទទួល​មរណៈភាព​ កាលពីខែតុលា​ឆ្នាំ​នេះ លោក​ស្រី អៃសាទូ បៃឡូឌីអាឡូ (Aissatou Bailo Diallo) ដែល​ត្រូវបាន​ចាប់រំលោភ នៅក្នុង​កំឡុងពេល​នៃ​ការវាយ​ប្រហារ​នៅឯ​ពហុ​កីឡាដ្ឋាន​ក្នុង​ឆ្នាំ​២០០៩ បាន​និយាយ​ថា ការអំពាវនាវ​របស់​លោកស្រី​ទៅកាន់​សហគម​អន្តរជាតិ ​គឺ«យុត្តិធម៌​និង​ការពិត»តែ​ប៉ុណ្ណោះ។
លោកស្រីស្ថិត​នៅក្នុង​ចំណោម​មនុស្ស​ជាច្រើន ដែល​នៅតែទទួលរងគ្រោះពី​បញ្ហា​សុខភាព ដោយ​សារតែ​ការចាប់រំលោភ​និង​ការវាយដំ ដែល​បាន​កើតឡើង នៅពេល​ដែល​ក្រុម​ទាហាន​បានបង្ក្រាប​ទៅ​លើក្រុម​បាតុករ នៅឯពហុកីឡាដ្ឋាន​មួយ​នៅក្នុង​រដ្ឋធានី កូណាគ្រី (Conakry) នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា។ អ្នក​រស់រាន​មានជីវិត​ បន្តកំពុង​រង់ចាំ​យុត្តិធម៌​នៅឡើយ។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស កំពុង​ស្រាវជ្រាវ​ស្ថានភាព​នៃ​ដំណើរការ​តុលាការ​នៅ​ហ្គីណេ ហើយ​កាលពី​ថ្ងៃ​ពុធ បាន​ចេញ​របាយការ​ចុងក្រោយ​របស់​ខ្លួន​នៅក្នុង​ទីក្រុង កូណាគ្រី។
បន្ទាប់ពី​ការវាយប្រហារ​នៅឯពហុកីឡាដ្ឋាន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បានឲ្យ​ដឹងថា តុលាការ​នេះនឹង​ធ្វើអន្តរាគមន៍ ប្រសិនបើ ប្រទេស ហ្គីណេ មិន​ស៊ើបអង្កេត​និងចោទប្រកាន់​បទឧក្រិដ្ឋកម្ម​នៅក្នុងពហុ​កីឡាដ្ឋាននោះទេ។ ក្រោយមក​ រដ្ឋាភិបាល ហ្គីណេ ​បាន​បង្កើត​អង្គ​ចៅក្រមមួយ ហើយ​បាន​ប្តេជ្ញាចិត្តធ្វើកិច្ចការ​នេះ។ ប៉ុន្តែ បន្ទាប់ពី​រយៈពេល​បីឆ្នាំ​មក ជនរងគ្រោះជាច្រើនមិនត្រូវបាន​ក្រុម​ចៅក្រម​អញ្ជើញ​ទៅផ្តល់​សក្ខីកម្ម ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវបាន​កាត់ទោស​នៅឡើយ។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយ​ថា ប្រទេស​ដែល​ជាភាគី​របស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កំពុងតែ​បង្កើន​ការពិនិត្យមើល​ទៅលើ​មធ្យោបាយទាំងឡាយ ដើម្បី​ធានាឱ្យបាន​ថា យុត្តិធម៌​នឹង​ត្រូវបាន​ធ្វើឡើង​នៅថ្នាក់ជាតិ​។ ប្រទេស ហ្គីណេ គឺជា​ចំណុច​សាកល្បង​មួយ។
លោក​ស្រី អែលីស គីពប្ល័រ (Elise Keppler) គឺជា​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​កម្មវិធី​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស។
«តាម​ទស្សនៈមួយ​នោះ​គឺថា ហ្គីណេ អាចជា​ការសាកល្បង​មួយ​សម្រាប់​លទ្ធភាព​បែបនេះ។ ហើយ​វា​គឺជា​ពេលវេលា​ដ៏មាន​សារសំខាន់​ដែរ​ ដែល​ដៃគូរ​អន្តរជាតិ ​អាច​សម្លឹងមើល​អ្វី​ដែល​ពួកគេ​អាចធ្វើបាន ដើម្បី​ជួយ​ធានាឱ្យបាន​ការកាត់ទោស​ប្រកបដោយ​ការជឿទុកចិត្ត​និង​យុត្តិធម៌ នៅ​ក្នុងប្រទេស​ ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ទាំងនេះ»។
លោក​ស្រី​បានលើកឡើង​អំពី​សហរដ្ឋអាមេរិក (the United Sates) បារាំង (France) សហគម​អឺរ៉ុប (European Union) អង្គការ​សហប្រជាជាតិ (United Nations) និង​តួអង្គ​អន្តរជាតិ​ដទៃ​ទៀត ដែល​កំពុង​ធ្វើការ​យ៉ាងជិតស្និទ​ជាមួយនឹង​ប្រទេស ហ្គីណេ ខណៈដែល​ប្រទេស​នេះ​កំពុង​ធ្វើ​អន្តរកាលពី​រយៈកាល​ជាច្រើនឆ្នាំ​នៃ​ការគ្រប់គ្រង​បែប​ផ្តាច់ការ ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ។ អ្នកស្រី គីពប្ល័រ បាន​និយាយ​ថា ប្រទេស ហ្គីណេ ផ្តល់​ជូន​នូវឱកាស​មួយ ដើម្បី​លើកកម្ពស់​គោលការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​តុលាការ​ជាតិ​នេះ គួរតែ​ជាខ្សែបន្ទាត់​ទីមួយ​នៃ​ការការពារ​ប្រឆាំងនឹង​និទណ្ឌភាព។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយ​ថា ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​ឥឡូវនេះ​មាន​តំណាង​មួយ​រូបនៅហ្គីណេ គួរប្រកាន់​យក​នូវ​តួនាទី​ដ៏​សកម្ម​ជាងមុន ក្នុង​ជម្រុញរដ្ឋាភិបាល​ធានា​ឱ្យ​បាន​ថា ក្រុម​អ្នកស៊ើបអង្កេត​ជាតិ​អាច​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធិភាព។ អង្គការ​នេះ​ក៏បាន​និយាយ​ផងដែរ​ថា តួអង្គ​អន្តរជាតិ​ផ្សេងៗទៀត «គួរតែ​បង្កើនទំនាក់ទំនង​ការទូត​ជាឯកជន​និង​ជាសាធារណឱ្យបានច្រើន ជាមួយក្រុមមន្រ្តី​ហ្គីណេ ដើម្បី​ជម្រុញ​ឲ្យមានយុត្តិធម៌»។
កន្លង​មក ចៅក្រម​បាន​ស្តាប់​សក្ខីកម្ម​ពី​ជនរងគ្រោះ​ចំនួន​២៧៨​នាក់ នេះ​បើយោងតាម​លោក ហាមីឌូ បារី (Hamidou Barry) ដែល​ជា​មេធាវី ហ្គីណេមួយរូប ដែល​ធ្វើការ​ជាមួយ​អង្គការ​សិទ្ធិមនុស្សហ្គីណេ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស​ប្រមាណ​១០០​នាក់ កំពុង​រង់ចាំ​ឱកាស​ដើម្បី​ធ្វើ​សក្ខីកម្ម។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សនិយាយ​ថា ឧបសគ្គ​ជាច្រើន​នៅបន្ត​កើតមាន ដែលរួមទាំង​ការខ្វះខាត​ឯករាជ្យភាព​នៅក្នុង​វិស័យ​យុត្តិធម៌​របស់​ប្រទេសហ្គីណេ ធនធាន​មិនគ្រប់គ្រាន់​សម្រាប់​ចៅក្រម និង​ការខ្វះខាត​ក្នុង​ការការពារជនរងគ្រោះ​និង​សាក្សី។
ទោះបីជា​ដំណើរការនេះ​ត្រូវចំណាយពេល​យូរ​ប៉ុនណា​ក៏ដោយ ប្រជាពលរដ្ឋហ្គីណេ​មួយចំនួន​និយាយ​ថា ពួកគេ​ចង់ឃើញ​តុលាការ ICC ចូលធ្វើអន្តរគមន៍។ មេធាវី​ជាតិ ហ្គីណេ លោក បារី និយាយ​ថា វា​នឹង​មានភាព​ប្រសើរជាងចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធទាំងអស់នេះ​ ប្រសិនបើ​យុត្តិធម៌​ត្រូវបាន​ដំណើរការ​នៅថ្នាក់ជាតិ។
លោក​និយាយ​ថា ជនរងគ្រោះ​ចង់ឃើញ​យុត្តិធម៌​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស ហ្គីណេ។ លោក​និយាយ​ថា ការនាំយក​ជនដៃដល់​ទៅ​កាត់ទោសនៅក្នុង​ប្រទេសហ្គីណេ នឹង​ជា​ការ​វាយសំពងមួយ​ទៅលើ​និទណ្ឌភាព ហើយ​នឹង​ផ្តល់​ភាព​ជឿទុកចិត្ត​ដល់​ប្រព័ន្ធ​យុត្តិធម៌ថ្នាក់​ជាតិ៕
XS
SM
MD
LG