ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត៖​ភាពមិន​ប្រក្រតី​ប៉ះពាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត


អ្នកសង្កេតការណ៍​បោះឆ្នោត​លោកសម គន្ធាមីនៃ​អង្គការ​​​និកហ្វិក និង​កញ្ញា​គង់ រ៉ាវីន​​នៃ​អង្គការ​ខុមហ្វ្រែល​ ជាវាគ្មឹន​ក្នុង​កម្មវិធី​ហេឡូវីអូអេ។​
អ្នកសង្កេតការណ៍​បោះឆ្នោត​លោកសម គន្ធាមីនៃ​អង្គការ​​​និកហ្វិក និង​កញ្ញា​គង់ រ៉ាវីន​​នៃ​អង្គការ​ខុមហ្វ្រែល​ ជាវាគ្មឹន​ក្នុង​កម្មវិធី​ហេឡូវីអូអេ។​
ភាពមិន​ប្រក្រតី​ប៉ះពាល់​លទ្ធផល​​បោះឆ្នោត
សូម​រង់ចាំ

No media source currently available

0:00 0:29:28 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន - អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាងថា ​បញ្ហា​ភាពមិន ប្រក្រតី​ក្នុងពេល​បោះឆ្នោត​នាំឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃការ​បោះឆ្នោត។​ នេះ​បើតាម​ការអះអាង​របស់​កញ្ញា​គង់ រ៉ាវីន​ ប្រធាន​ក្រុម​អ្នក​សង្កេត​ការណ៍​នៃ​អង្គការ​ខុមហ្វ្រែល ​និង​លោក​សម គន្ធាមី​ ប្រធាន​ក្រុម​អ្នក​សង្កេត​ការណ៍​នៃអង្គការ​និចហ្វិច​ដែលជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី២២​ ខែ​សីហា​ ឆ្នាំ​២០១៣។​

ក្រុមវាគ្មិន​ទាំងពីរ​បាន​អះអាង​ថា ​សំឡេងឆ្នោត​ខុសគ្នា​តែមួយ​សន្លឹក​ឬ​ច្រើន​សន្លឹក​ក្នុង​ការិយាល័យ​នីមួយៗ​ធ្វើឲ្យ​មាន​ការ​ប្រែប្រួល​ចំនួន​អាសនៈ​យ៉ាង​ច្រើន​ក្នុង​មណ្ឌល​បោះឆ្នោត​មួយ។​

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​រកឃើញ​ភាព​មិន​ប្រក្រតី​ជិត​២ម៉ឺន​ករណី​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១៣​ ឬចំនួន​ពាក់​កណ្តាល​នៃ​ការិយា​ល័យ​បោះ​ឆ្នោត​១៩.០០០ ​ទូទាំង​ប្រទេស៕
XS
SM
MD
LG